សហគ្រាសហ្គូដហៀលកម្ពុជា ជាក្រុមហ៊ុនផ្នែកលក់ និងចែកចាយដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានចាប់ផ្តើមប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។ ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកជា ជំនួយអ្នកបើកឡានដឹកទំនិញ សម្រាប់ទីតាំងនៅ ភ្នំពេញ, កំពង់ចាម, បាត់ដំបង, តាកែវ, កំពង់សោម និងសៀមរាបសម្រាប់ទីតាំងនៅ ភ្នំពេញ ដោយមានផ្ដល់ជូននូវប្រាក់បៀវត្សសមរម្យ និងអត្ថប្រយោជន៍ជាច្រើនទៀត ។
ភារ:កិច្ចនិងការទទួលខុសត្រូវ
- ជញ្ជូនទំនិញដាក់រថយន្ត និងដឹកជញ្ជូនទៅអោយអតិថិជនតាមគោលដៅកំណត់
- យល់ដឹងខ្លះៗនូវច្បាប់ចរាចរ និងស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់
- យល់ដឹងពីការថែទាំរថយន្តឱ្យមានដំណើរការល្អមុន និងក្រោយពេលប្រើប្រាស់
- ដឹកជញ្ជូនឥវ៉ាន់ទៅតាមតារាងពេលវេលា និងការស្នើរសុំរបស់អ្នកគ្រប់គ្រង។
លក្ខណ:សម្បត្តិត្រូវការ
- ចេះអាន និងសរសេរអក្សរខ្មែរបាន
- មិនទាមទារបទពិសោធន៍
- មានកាយសម្បទាមាំមួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ
- មានភាពស្មោះត្រង់ទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការជាក្រុម ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ឬទំនាក់ទំនងមកកាន់អាសយដ្ឋានខាងក្រោម ៖
អាសយដ្ខានៈ ផ្ទះលេខ២១៤-២១៨, មហាវិថីព្រះសីហនុ, សង្កាត់បឹងកេងកង ២, ខណ្ឌចំការមន, រាជធានីភ្នំពេញ
ទូរស័ព្ទការិយាល័យទៈ (855) 23 217 888 / 889 / 890
ទូរស័ព្ទៈ (855) 011555937 / 069 705 688
អ៊ីម៉ែលៈ recruitment@goodhill.com.kh
គេហទំព័រៈ www.goodhill.com.kh
































































