Home  »  Careers  »  Job Opportunity  »  ព្រូឡាន

ព្រូឡាន

ព្រូឡាន

សហគ្រាស ហ្គូដហៀល កម្ពុជា ជាក្រុមហ៊ុនផ្នែកលក់ និងចែកចាយដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានចាប់ ផ្តើមប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។

ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើស ព្រូឡាន ចំនួន ០១នាក់ សម្រាប់ទីតាំងនៅ ទីក្រុងភ្នំពេញ ដោយមានផ្ដល់ជូននូវ ប្រាក់បៀវត្សសមរម្យ និងអត្ថប្រយោជន៍មួយចំនួនទៀត ។

 

ទំនួលខុសត្រូវការងារ

  • ទទួល និងជញ្ជូនឥវ៉ាន់ដាក់ក្នុងឡាន និងជញ្ជូនពីក្នុងឡានទៅដាក់តាមទីតាំងលក់/អតិថិជន
  • ជួយសម្រួលការងារតៃកុងឡានក្នុងការចេញចូល និងចតឡានអោយបានសុវត្ថិភាព និងត្រឹមត្រូវ
  • ថែទាំឡាន និងរបស់របរក្នុងឡានឲ្យមានសណ្ដាប់ធ្នាប់ល្អ
  • ធ្វើការងារដែលពាក់ព័ន្ធមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្ដែង ។

 

លក្ខ័ណ្ឌនៃការជ្រើសរើស

  • ចេះអាន និងសរសេរអក្សរខ្មែរបាន
  • មិនចាំបាច់មានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបាន
  • មានកាយសម្បទាមាំមួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ
  • មានភាពស្មោះត្រង់ ទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការជាក្រុម ។

 

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ឬទំនាក់ទំនងមកកាន់អាសយដ្ឋានខាងក្រោមឲ្យបានមុន

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧

អាសយដ្ខានៈ ផ្ទះលេខ២១៤-២១៨, មហាវិថីព្រះសីហនុ, សង្កាត់បឹងកេងកង ២, ខណ្ឌចំការមន, រាជធានីភ្នំពេញ

ទូរសព្ទៈ        ០២៣ ២១៧ ៨៨៨ ឬ ០៩២ ២៣២ ៩៨៧ ឬ ០១០ ២៣២ ៩៨៧

អ៊ីម៉ែលៈ        recruitment@goodhill.com.kh

គេហទំព័រៈ         www.goodhill.com.kh/