Home  »  Careers  »  Job Opportunity  »  អ្នកបើកបររ៉ឺម៉កកង់បី ព្រូឡាន និង អ្នកលើកដាក់ឥវ៉ាន់ក្នុងឃ្លាំង

អ្នកបើកបររ៉ឺម៉កកង់បី ព្រូឡាន និង អ្នកលើកដាក់ឥវ៉ាន់ក្នុងឃ្លាំង

អ្នកបើកបររ៉ឺម៉កកង់បី ព្រូឡាន និង អ្នកលើកដាក់ឥវ៉ាន់ក្នុងឃ្លាំង

សហគ្រាស ហ្គូដហៀល កម្ពុជា ជាក្រុមហ៊ុនផ្នែកលក់ និងចែកចាយដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានចាប់ ផ្តើមប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន។

ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើស អ្នកបើកបរ ព្រូឡាន និងអ្នកលើកដាក់ឥវ៉ាន់ក្នុងឃ្លាំង ជាច្រើននាក់ ដោយមានផ្ដល់ជូន ប្រាក់បៀវត្សសមរម្យ ប្រាក់បំណាច់ឆ្នាំ ប្រាក់លើកទឹកចិត្ត និង អត្ថប្រយោជន៍មួយចំនួនទៀត ។

 

១. អ្នកបើកបររ៉ឺម៉កកង់បី (ភ្នំពេញ)

ទំនួលខុសត្រូវការងារ

  • ជញ្ជូនទំនិញដាក់រថយន្ត និងដឹកជញ្ជូនទៅអោយអតិថិជនតាមគោលដៅកំណត់
  • ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរគ្រប់ពេលវេលា ដើម្បីធានានូវការបើកបរប្រកបដោយសុវត្ថិភាព
  • ថែទាំរថយន្តឱ្យមានដំណើរការល្អមុន និងក្រោយពេលប្រើប្រាស់
  • បើកបរទៅតាមតារាងពេលវេលា និងការចាត់ចែងរបស់ប្រធាន

លក្ខ័ណ្ឌនៃការជ្រើសរើស

  • ចេះអាន និងសរសេរអក្សរខ្មែរបាន
  • មានបណ្ណបើកបរដែលមានសុពលភាពត្រឹមត្រូវ
  • មានបទពិសោធន៍បើកបរយ៉ាងតិច ២ឆ្នាំ
  • មានកាយសម្បទាមាំមួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ
  • មានភាពស្មោះត្រង់ ទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការជាក្រុម ។

 

២. ព្រូឡាន (ភ្នំពេញ)

ទំនួលខុសត្រូវការងារ

  • ទទួល និងជញ្ជូនឥវ៉ាន់ដាក់ក្នុងឡាន និងជញ្ជូនពីក្នុងឡានទៅដាក់តាមទីតាំងលក់/អតិថិជន
  • ជួយសម្រួលការងារតៃកុងឡានក្នុងការចេញចូល និងចតឡានអោយបានសុវត្ថិភាព និងត្រឹមត្រូវ
  • ថែទាំឡាន និងរបស់របរក្នុងឡានឲ្យមានសណ្ដាប់ធ្នាប់ល្អ
  • ធ្វើការងារដែលពាក់ព័ន្ធមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្ដែង ។

លក្ខ័ណ្ឌនៃការជ្រើសរើស

  • ចេះអាន និងសរសេរអក្សរខ្មែរបាន
  • មិនចាំបាច់មានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបាន
  • មានកាយសម្បទាមាំមួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ
  • មានភាពស្មោះត្រង់ ទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការជាក្រុម ។

 

២. អ្នកលើកដាក់ឥវ៉ាន់ក្នុងឃ្លាំង (ភ្នំពេញ)

ទំនួលខុសត្រូវការងារ

  • លើកដាក់ឥវ៉ាន់ពីកុងតឺន័រ និងរៀបចំឥវ៉ាន់ក្នុងឃ្លាំងតាមទីតាំងកំណត់
  • រៀបចំសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងឃ្លាំងអោយមានរបៀបរៀបរយត្រឹមត្រូវ
  • ធ្វើការងារដែលពាក់ព័ន្ធមួយចំនួនទៀតទៅតាមតម្រូវការជាក់ស្ដែង ។

លក្ខ័ណ្ឌនៃការជ្រើសរើស

  • ចេះអាន និងសរសេរអក្សរខ្មែរបាន
  • មិនចាំបាច់មានបទពិសោធន៍ការងារក៏អាចដាក់ពាក្យបាន
  • មានកាយសម្បទាមាំមួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ
  • មានភាពស្មោះត្រង់ ទំនាក់ទំនងល្អ និងសមត្ថភាពធ្វើការជាក្រុម ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ឬទំនាក់ទំនងមកកាន់អាសយដ្ឋានខាងក្រោមឲ្យបានមុន

ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១

អាសយដ្ខានៈ ផ្ទះលេខ២១៤-២១៨, មហាវិថីព្រះសីហនុ, សង្កាត់បឹងកេងកង ២, ខណ្ឌចំការមន, រាជធានីភ្នំពេញ

ទូរសព្ទៈ        ០២៣ ២១៧ ៨៨៩/៩០ ឬ ០៧៨ ៨៨៨ ៥៥០ ឬ ០៩៣ ៥៩៥ ៣៨៨

ទូរសារៈ        ០២៣ ២១៣ ៦៨៨

អ៊ីម៉ែលៈ        recruitment@goodhill.com.kh

គេហទំព័រៈ    www.goodhill.com.kh/